ប៉ៃលិន៖
នាព្រឹកថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា
ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
បានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការធ្វើរបាយការណ៍លទ្ធកម្មប្រចាំឆមាស១
និងការធ្វើផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលក្រុង ស្រុក ខេត្ត
និងមន្ទីរជំនាញ ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត, លោក ប៉ូច សាអែម ប្រធានមន្ទីរសហវខេត្ត,
ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរជំនាញ,
នាយកទីចាត់ការនៃរដ្ឋបាលខេត្ត, អភិបាលក្រុង
ស្រុក និងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ។
សូមអរគុណ!